អាហារូបករណ៍​១០០​ភាគ​រយ​នៅ​សាកល​វិទ្យាល័យ​កម្ពុជា

ថ្មីៗនេះសាកលវិទ្យាល័យកម្ពុជាដែលជាគ្រិះស្ថានអប់រំដ៍ល្បីល្បាញនិងឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានប្រកាសជូនដំណឹងស្ដីពីអាហារូបករណ៍មួយរយភាគរយនៅជាច្រើនកន្លែងទៅលើការបណ្ដុះបណ្ដាលកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ឫអនុបណ្ឌិត១០០ភាគរយនិងបញ្ចុះតម្លៃសរុប៧០កន្លែងដែលត្រូវបានបែងចែកតាមមុខជំនាញដូចបានរៀបរាប់ខាងក្រោមនេះ៖

១. មហាវិទ្យាល័យអប់រំ ជំនាញរដ្ឋបាលអប់រំ អាហារូបករណ៍១០០ភាគរយ ចំនួន០៥កន្លែង ៧០ភាគរយ ចំនួន១០កន្លែង និង ៥០ភាគរយ ចំនួន២០កន្លែង។

២. មហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រនិងភាសា ជំនាញ ការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស អាហារូបករណ៍១០០ភាគរយចំនួន០៥កន្លែង ៧០ភាគរយចំនួន១០កន្លែង និង ៥០ភាគរយចំនួន២០កន្លែង។

អំពីលក្ខខណ្ឌនៃការជ្រើសរើស
១. ជាបេក្ខជនដែលបានបញ្ចប់ការសិក្សានិងបានទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្រពីគ្រឺះស្ថានឧត្ដមសិក្សាដែលមានការទទួលស្គាល់គុណភាពអប់រំ។
២. បេក្ខជន បេក្ខនារី ត្រូវបំពេញទម្រង់បែបបទពាក្យស្នើរសុំអាហារូបករណ៍នៅសាកលវិទ្យាល័យកម្ពុជានៅរៀងរាល់ម៉ោងធ្វើការ។
៣. សេចក្ដីអំណះអំណាង(មួយទំព័រ) អំពីគោលបំណងនៃការសិក្សាក្នុងជំនាញណាមួយនិងទិសដៅទៅអនាគត។

បញ្ជាក់៖
១. ឈប់ទទួលពាក្យ ថ្ងៃទី០២ខែមិនាឆ្នាំ២០១៧
២. ប្រលង ថ្ងៃទី០៤ខែមិនាឆ្នាំ២០១៧
៣. វិញ្ញាសាប្រលង ជំនាញនិងភាសាអង់គ្លេស

ព័ត៌មានបន្ថែម សូមទាក់ទង សាកលវិទ្យាល័យកម្ពុជាផ្ទាល់ឫតាមទូរសព្ទជាច្រើនប្រព័ន្ធដូចជា ០២៣ ៩៩ ៣២ ៧៦/ ០៩៣ ៧៧៧ ៥៧៦/ ០៦០ ៣៣៣៣ ៤៦/ ០៨៩ ៥២ ១១១១/ ០៩៥ ៦៩២ ១១១/ ០៩៣ ៨៨៨ ៥៥២។
សូមអរគុណ!! សូមចែករំលែកព័ត៌មាននេះអោយបានច្រើននិងទូលំទូលាយ!!

អត្ថបទដោយ ប៊ីហេង
03/02/2017

Leave a comment