អារម្មណ៍​ចំឡែក

ថ្ងៃនេះមិនដឹងយ៉ាងមិចទេ អារម្មណ៍ខ្ញុំប្រួលប្រែយ៉ាងខ្លាំង មានអារម្មណ៍ថា
ផែនដីក្រឡាប់ចាក់ហើយខ្ញុំ អារម្មណ៍ប្រាប់ថាត្រូវការបែបហ្នឹងណាស់។
ខ្ញុំចង់ប្រាប់ពិភពលោកថា ម្នាក់ហ្នឹងហើយដែលខ្ញុំត្រូវការ មនុស្សម្នាក់ហ្នឹង
ហើយដែលខ្ញុំស្រលាញ់ ម្នាក់ហ្នឹងហើយដែលខ្ញុំពេញចិត្ត ម្នាក់ហ្នឹងហើយ
ដែលខ្ញុំចង់ស្ដីដណ្ដឹង ម្នាក់នោះហើយដែលខ្ញុំចង់រៀបការជាមួយហ្នឹងហើយ។
ក៍ប៉ុន្ដែ គ្រប់យ៉ាងត្រឹមជាក្ដីស្រមៃរបស់ខ្ញុំតែប៉ុណ្ណោះ។ខ្ញុំមានតែក្ដីសង្ឃឹមនិងការតស៊ូ
តែខ្ញមិនទាន់ដឹងទេថាខ្ញុំអាចសម្រេចគោលដៅរបស់ខ្ញុំនៅថ្ងៃណា ថ្ងៃណា
ទើបគេដឹងថាខ្ញុំស្រលាញ់គេ តើគេដឹងហើយឫក៍គេធ្វើមិនដឹងនោះ ខ្ញុំនៅមិន
ទាន់បានប្រាប់គេនៅឡើយទេថាខ្ញុំស្រលាញ់គេហើយនឹងរៀបការជាមួយគេ
តែបានត្រឹមស្រមៃនៅក្នុងចិត្តរហូតដល់ដេកយល់សប្ដិថាបានរៀបការជាមួយគេទៀត
លោកអើយខ្ញុំស្រលាញ់គេដល់ថ្នាក់ជិតឆ្កួតហើយ នឹងហើយ គេអត់ទាន់ដឹងទេ
ព្រោះអីខ្ញុំអត់ហ៊ានប្រាប់គេទេ ខ្ញុំខ្លាចពេលគេដឹងហើយគេលែងនិយាយរកខ្ញុំ
តែមិនថ្វីទេ ថ្ងៃណាមួយពេលខ្ញុំមានការងារល្អ មានប្រាក់ខែល្អ សន្សំលុយ
បានច្រើនខ្ញុំនឹងជូលស្ដីដណ្ដឹងគេតាមផ្លូវច្បាប់និងប្រពៃណីហើយ នៅឡើយ
ទែមិនទាន់ដឺងថាគេព្រមទទួលខ្ញុំដែរឫអត់នោះទេ។ ខ្ញុំមិនសូវហ៊ានប្រាកដដែរ
ថាគេនោះព្រមទទួលខ្ញុំដែរឫក៍យ៉ាងណានោះទេ អញ្ចឹងបានជាគ្រប់យ៉ាងបាន
ត្រឹមតែជាក្ដីសុបិន្ដនៅក្នុងការស្រមៃរបស់ខ្ញុំនោះ។
បើស្រលាញ់គ្នាពិតចូលស្ដីដណ្ដឹងគេតាមប្រពៃណីទៅ កុំនៅទុកយូរព្រោះពេល
វេលាមិននៅរងចាំយើងនោះទេ មនុស្សស្រីក៍មិនចាំយូរដែរ។

ប៊ីហេង ២៣ ធ្នូ ២០១៦

Leave a comment